អ្នកណាបានប្រពន្ធ ឬកូនប្រសារឆ្នាំទាំង៣នេះ នឹងមានសំណាងខ្លាំង ព្រោះពួកគេគឺជាកំណប់ទ្រព្យរបស់គ្រួសារ តែងតែនាំរឿងល្អ លាភជ័យដល់អ្នកផ្ទះ

យោងតាមហោរាសាស្ត្រ សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ គឺជាមនុស្សមានសំណាង ដែលដឹងពីរបៀបដាំដុះ និងនាំមកនូវសុភមង្គលដល់គ្រួសាររបស់ពួកគេ អាចនិយាយបានថា​ មនុស្សដែលកើតក្នុងឆ្នាំទាំងនេះ គឺជាកំណប់ទ្រព្យរបស់ក្រុមគ្រួសាររបស់ពួកគេហើយ។ ១. ឆ្នាំឆ្លូវ (គោ) សម្រាប់ស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ត្រូវបានដឹងថា ជាមនុស្សដែលមានចរិតទន់ភ្លន់ មិនចូលចិត្តនិយាយដើមគេទេ ហើយក៏ជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងជាមួយអ្នកដទៃ។ ពួកគេសកម្ម និងដើរតួយ៉ាងសំខាន់ក្នុងគ្រួសារ។ បន្ទាប់ពីរៀបការរួច ស្ត្រីដែលកើតក្នុងឆ្នាំឆ្លូវ ក៏ជាមនុស្សដែលមានទំនួលខុសត្រូវច្រើនផងដែរ។ អ្នកខាងក្រៅ អាចឃើញថាពួកគេខំប្រឹង មិនចេះខ្ជិលច្រអូសនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់មនុស្សទាំងនេះ ការចិញ្ចឹមបីបាច់ថែរក្សាគ្រួសារពួកគេបានយ៉ាងល្អ ក៏ជាដៃគូដែលតែងតែជួយប្តី និងកូនៗ ឱ្យមានការអភិវឌ្ឍអាជីពកាន់តែច្រើន និងមានសុភមង្គលក្នុងគ្រួសារច្រើនផងដែរ។ ២. ឆ្នាំម្សាញ់ (ពស់) ស្ត្រីដែលកើតក្នុងឆ្នាំម្សាញ់ គឺជាមនុស្សដែលមានចរិតទៀងត្រង់ ហ៊ានស្រឡាញ់ហ៊ានស្អប់ ក្នុងស្ថានភាពណាមួយដែលពួកគេបញ្ចេញអាកប្បកិរិយាពិសេស។ ស្ត្រីដែលកើតក្នុងឆ្នាំនេះ ច្រើនតែមានសំណាងណាស់នៅពេលពួកគេនៅក្មេង ហើយត្រូវបានមនុស្សជាច្រើនស្រឡាញ់ផងដែរ។ នៅកន្លែងធ្វើការ ស្ត្រីដែលកើតក្នុងឆ្នាំពស់ ក៏ជាមនុស្សគួរឱ្យទុកចិត្ត តែងតែទទួលបានការកោតសរសើរខ្ពស់ពីថ្នាក់លើ និងគោរពពីមិត្តរួមការងារ។ ភាពប៉ិនប្រសប់ និងសមត្ថភាព នឹងជួយឱ្យអាជីពរបស់ពួកគេកាន់តែរីកចម្រើនយ៉ាងរលូន ទោះបីពួកគេធ្លាក់ក្នុងការលំបាកក៏ដោយ ក៏ពួកគេអាចយកឈ្នះបានយ៉ាងងាយស្រួលដែរ។ អាចនិយាយបានថា ស្ត្រីដែលកើតក្នុងឆ្នាំពស់ មិនដែលខ្វះខាតរឿងលុយ ហើយក៏មិនដែលមានបញ្ហាក្នុងរឿងស្នេហាឡើយ។ … Continue reading អ្នកណាបានប្រពន្ធ ឬកូនប្រសារឆ្នាំទាំង៣នេះ នឹងមានសំណាងខ្លាំង ព្រោះពួកគេគឺជាកំណប់ទ្រព្យរបស់គ្រួសារ តែងតែនាំរឿងល្អ លាភជ័យដល់អ្នកផ្ទះ